ព្រះត្រៃបិដក ភាគ ១០៦
កុសលធម៌ច្រឡូកច្រឡំ តាំងឡើងដោយចិត្ត អាស្រ័យនូវកុសលធម៌ មិនច្រឡូកច្រឡំ តាំងឡើងដោយចិត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ កុសលធម៌ច្រឡូកច្រឡំ តាំងឡើងដោយចិត្ត អាស្រ័យនូវកុសលធម៌ច្រឡូកច្រឡំ តាំងឡើងដោយចិត្តផង នូវកុសលធម៌មិនច្រឡូកច្រឡំ តាំងឡើងដោយចិត្តផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[២៧៩] ក្នុងហេតុប្បច្ច័យ មានវារៈ៥ ក្នុងអារម្មណប្បច្ច័យ មានវារៈ៥ ក្នុងអវិគតប្បច្ច័យ មានវារៈ៥។
បញ្ហាទាំងប៉ុណ្ណេះឯង (បណ្ឌិតគប្បីសំដែង) ឲ្យដូចគ្នានឹងចេតសិកទុកកុសលត្តិកៈ ក្នុងមហន្តរទុកៈផងចុះ។
សហជាតវារៈក្តី បញ្ហាវារៈក្តី បណ្ឌិតគប្បីឲ្យពិស្តារផងចុះ។
បដិច្ចវារៈ
[២៨០] អកុសលធម៌ច្រឡូកច្រឡំ តាំងឡើងដោយចិត្ត អាស្រ័យនូវអកុសលធម៌ច្រឡូកច្រឡំ តាំងឡើងដោយចិត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ អកុសលធម៌ច្រឡូកច្រឡំ តាំងឡើងដោយចិត្ត អាស្រ័យនូវអកុសលធម៌មិនច្រឡូកច្រឡំ តាំងឡើងដោយចិត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ អកុសលធម៌ច្រឡូកច្រឡំ តាំងឡើងដោយចិត្ត អាស្រ័យនូវអកុសលធម៌ច្រឡូកច្រឡំ តាំងឡើងដោយចិត្តផង នូវអកុសលធម៌មិនច្រឡូកច្រឡំ តាំងឡើងដោយចិត្តផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
ID: 637831567629864869
ទៅកាន់ទំព័រ៖