ព្រះត្រៃបិដក ភាគ ១០៦
[២៨១] ក្នុងហេតុប្បច្ច័យ មានវារៈ៥ ក្នុងអារម្មណប្បច្ច័យ មានវារៈ៥ ក្នុងអវិគតប្បច្ច័យ មានវារៈ៥។
(ទុកនេះ) ដូចគ្នានឹងចេតសិកទុកអកុសលត្តិកៈដែរ។
សហជាតវារៈក្តី បញ្ហាវារៈក្តី បណ្ឌិតគប្បីឲ្យពិស្តារផងចុះ។
បដិច្ចវារៈ
[២៨២] អព្យាកតធម៌ច្រឡូកច្រឡំ តាំងឡើងដោយចិត្ត អាស្រ័យនូវអព្យាកតធម៌ច្រឡូកច្រឡំ តាំងឡើងដោយចិត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ អព្យាកតធម៌មិនច្រឡូកច្រឡំ តាំងឡើងដោយចិត្ត អាស្រ័យនូវអព្យាកតធម៌មិនច្រឡូកច្រឡំ តាំងឡើងដោយចិត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ អព្យាកតធម៌ច្រឡូកច្រឡំ តាំងឡើងដោយចិត្ត អាស្រ័យនូវអព្យាកតធម៌ច្រឡូកច្រឡំ តាំងឡើងដោយចិត្តផង នូវអព្យាកតធម៌មិនច្រឡូកច្រឡំ តាំងឡើងដោយចិត្តផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។
[២៨៣] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ៩។បេ។ ក្នុងបុរេជាតប្បច្ច័យ មានវារៈ៥ ក្នុងអាសេវនប្បច្ច័យ មានវារៈ៥ ក្នុងកម្មប្បច្ច័យ មានវារៈ៩។បេ។ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
ID: 637831567946702716
ទៅកាន់ទំព័រ៖