ព្រះត្រៃបិដក ភាគ ១០៦
ក្នុងមគ្គប្បច្ច័យ មានវារៈ៣ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ៥ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ៥ ក្នុងអត្ថិប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
[២៨៧] ក្នុងនហេតុប្បច្ច័យ មានវារៈ៩ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៩។
[២៨៨] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ព្រោះហេតុប្បច្ច័យ។
[២៨៩] ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ព្រោះនហេតុប្បច្ច័យ។
អនុលោមក្តី បច្ចនីយៈក្តី អនុលោមប្បច្ចនីយៈក្តី បច្ចនីយានុលោមក្តី នៃបញ្ហាវារៈក្នុងកុសលត្តិកៈ ដែលលោករាប់ហើយ យ៉ាងណា (វារៈនេះ) បណ្ឌិតគប្បីរាប់យ៉ាងនោះដែរ។
ចប់ ចិត្តសំសដ្ឋសមុដ្ឋានទុកកុសលត្តិកៈ។
ចិត្តសំសដ្ឋសមុដ្ឋានសហភុទុកកុសលត្តិកៈ
បដិច្ចវារៈ
[២៩០] កុសលធម៌ច្រឡូកច្រឡំ តាំងឡើង កើតជាមួយនឹងចិត្ត អាស្រ័យនូវកុសលធម៌ច្រឡូកច្រឡំ តាំងឡើង កើតជាមួយនឹងចិត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ កុសលធម៌ច្រឡូកច្រឡំ តាំងឡើង កើតជាមួយនឹងចិត្ត អាស្រ័យនូវកុសលធម៌មិនច្រឡូកច្រឡំ មិនតាំងឡើង មិនកើតជាមួយនឹងចិត្ត ទើបកើតឡើង
ID: 637831568668680110
ទៅកាន់ទំព័រ៖