ព្រះត្រៃបិដក ភាគ ១០៦

ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ កុសលធម៌​ច្រឡូកច្រឡំ តាំង​ឡើង កើតជា​មួយ​នឹង​ចិត្ត អាស្រ័យ​នូវ​កុសលធម៌​ច្រឡូកច្រឡំ តាំង​ឡើង កើតជា​មួយ​នឹង​ចិត្ត​ផង នូវ​កុសលធម៌​មិន​ច្រឡូកច្រឡំ មិន​តាំង​ឡើង មិនកើត​ជាមួយនឹង​ចិត្ត​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [២៩១] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៥។
សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​ផង​ចុះ។

បដិ​ច្ច​វារៈ


 [២៩២] អកុសលធម៌​ច្រឡូកច្រឡំ តាំង​ឡើង កើតជា​មួយ​នឹង​ចិត្ត អាស្រ័យ​នូវ​អកុសលធម៌​ច្រឡូកច្រឡំ តាំង​ឡើង កើតជា​មួយ​នឹង​ចិត្ត ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ អកុសលធម៌​ច្រឡូកច្រឡំ តាំង​ឡើង កើតជា​មួយ​នឹង​ចិត្ត អាស្រ័យ​នូវ​អកុសលធម៌​មិន​ច្រឡូកច្រឡំ មិន​តាំង​ឡើង មិនកើត​ជាមួយនឹង​ចិត្ត ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ អកុសលធម៌​ច្រឡូកច្រឡំ តាំង​ឡើង កើតជា​មួយ​នឹង​ចិត្ត អាស្រ័យ​នូវ​អកុសលធម៌​ច្រឡូកច្រឡំ តាំង​ឡើង កើតជា​មួយ​នឹង​ចិត្ត​ផង នូវ​អកុសលធម៌​មិន​ច្រឡូកច្រឡំ មិន​តាំង​ឡើង មិនកើត​ជាមួយនឹង​ចិត្ត​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [២៩៣] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៥។
ថយ | ទំព័រទី ៧៨ | បន្ទាប់
ID: 637831568942289401
ទៅកាន់ទំព័រ៖