ព្រះត្រៃបិដក ភាគ ១០៦

សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​ផង​ចុះ។

បដិ​ច្ច​វារៈ


 [២៩៤] អព្យាកតធម៌​ច្រឡូកច្រឡំ តាំង​ឡើង កើតជា​មួយ​នឹង​ចិត្ត អាស្រ័យ​នូវ​អព្យាកតធម៌​ច្រឡូកច្រឡំ តាំង​ឡើង កើតជា​មួយ​នឹង​ចិត្ត ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [២៩៥] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។
(ទុ​កៈ​នេះ) ប្រហែលគ្នា​នឹង​ចិត្ត​សំសដ្ឋ​សមុដ្ឋាន​ទុក​អព្យាកតៈ​ដែរ។
សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​ផង​ចុះ។

ចប់ ចិត្ត​សំសដ្ឋ​សមុដ្ឋាន​សហ​ភុ​ទុក​កុសល​ត្តិ​កៈ។


ចិត្ត​សំស​ដ្ឋ​សមុដ្ឋានា​នុ​បរិវត្តិ​ទុក​កុសល​ត្តិ​កៈ
បដិ​ច្ច​វារៈ


 [២៩៦] កុសលធម៌​ច្រឡូកច្រឡំ តាំង​ឡើង ប្រព្រឹត្តទៅ​តាមចិត្ត អាស្រ័យ​នូវ​កុសលធម៌​ច្រឡូកច្រឡំ តាំង​ឡើង ប្រព្រឹត្តទៅ​តាមចិត្ត ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ កុសលធម៌​ច្រឡូកច្រឡំ តាំង​ឡើង ប្រព្រឹត្តទៅ​តាមចិត្ត អាស្រ័យ​នូវ​កុសលធម៌​មិន​ច្រឡូកច្រឡំ មិន​តាំង​ឡើង មិន​ប្រព្រឹត្តទៅ​តាមចិត្ត ទើប​កើតឡើង
ថយ | ទំព័រទី ៧៩ | បន្ទាប់
ID: 637831569356827417
ទៅកាន់ទំព័រ៖