ព្រះត្រៃបិដក ភាគ ១០៦

បញ្ហា​វារៈ


 [៣២] សញ្ញោជន​សម្បយុត្ត​អកុសលធម៌ ជា​បច្ច័យ​នៃ​សញ្ញោជន​សម្បយុត្ត​អកុសលធម៌ ដោយហេតុ​ប្ប​ច្ច័​យ។ សញ្ញោជន​វិប្បយុត្ត​អកុសលធម៌ ជា​បច្ច័យ នៃ​សញ្ញោជន​វិប្បយុត្ត​អកុសលធម៌ ដោយហេតុ​ប្ប​ច្ច័​យ។
 [៣៣] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ សញ្ញោជន​សម្បយុត្ត​អកុសលធម៌ ជា​បច្ច័យ នៃ​សញ្ញោជន​សម្បយុត្ត​អកុសលធម៌ ដោយ​អធិបតិ​ប្ប​ច្ច័​យ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អនន្តរ​ប្ប​ច្ច័​យ មាន​វារៈ៩។បេ។ ក្នុង​សហជាត​ប្ប​ច្ច័​យ មាន​វារៈ៥។បេ។ ក្នុង​ឧបនិស្សយ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អា​សេវន​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​កម្ម​ប្ប​ច្ច័​យ មាន​វារៈ៣។បេ។ ក្នុង​មគ្គ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​សម្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អត្ថិ​ប្ប​ច្ច័​យ មាន​វារៈ៥។

បដិ​ច្ច​វារៈ


 [៣៤] សញ្ញោជន​វិប្បយុត្ត​អព្យាកតធម៌ អាស្រ័យ​នូវ​សញ្ញោជន​វិប្បយុត្ត​អព្យាកតធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៣៥] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១។
ក្នុង​បច្ច័យ​ទាំងអស់ ក្នុង​សហជាត​វារៈ​ក្តី ក្នុង​បញ្ហា​វារៈ​ក្តី មាន​វារៈ​តែ១។

ចប់ សញ្ញោជន​សម្បយុត្ត​ទុក​កុសល​ត្តិ​កៈ។

ថយ | ទំព័រទី ៨ | បន្ទាប់
ID: 637831543575575657
ទៅកាន់ទំព័រ៖