ព្រះត្រៃបិដក ភាគ ១០៦

(ទុ​កៈ​នេះ) ប្រហែលគ្នា​នឹង​ចិត្ត​ទុ​កៈ​ដែរ។
សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​ផង​ចុះ។

បញ្ហា​វារៈ


 [៣០៤] អកុសលធម៌​ខាងក្រៅ អាស្រ័យ​នូវ​អកុសលធម៌​ខាងក្នុង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ អកុសលធម៌​ខាងក្រៅ អាស្រ័យ​នូវ​អកុសលធម៌​ខាងក្រៅ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ អកុសលធម៌​ខាងក្នុង អាស្រ័យ​នូវ​អកុសលធម៌​ខាងក្រៅ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ អកុសលធម៌​ខាងក្នុង​ក្តី អកុសលធម៌​ខាងក្រៅ​ក្តី អាស្រ័យ​នូវ​អកុសលធម៌​ខាងក្រៅ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ អកុសលធម៌​ខាងក្រៅ អាស្រ័យ​នូវ​អកុសលធម៌​ខាងក្នុង​ផង នូវ​អកុសលធម៌​ខាងក្រៅ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៣០៥] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៥។
(ទុ​កៈ​នេះ) ប្រហែលគ្នា​នឹង​ចិត្ត​ទុ​កៈ​ដែរ។
សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​ផង​ចុះ។
ថយ | ទំព័រទី ៨២ | បន្ទាប់
ID: 637831570345717063
ទៅកាន់ទំព័រ៖