ព្រះត្រៃបិដក ភាគ ១០៦

បដិ​ច្ច​វារៈ


 [៣០៦] អព្យាកតធម៌​ខាងក្នុង អាស្រ័យ​នូវ​អព្យាកតធម៌​ខាងក្នុង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ អព្យាកតធម៌​ខាងក្រៅ អាស្រ័យ​នូវ​អព្យាកតធម៌​ខាងក្រៅ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ អព្យាកតធម៌​ខាងក្នុង អាស្រ័យ​នូវ​អព្យាកតធម៌​ខាងក្នុង​ផង នូវ​អព្យាកតធម៌​ខាងក្រៅ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [៣០៧] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៥។បេ។ ក្នុង​អញ្ញមញ្ញ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​បុរេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អា​សេវន​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។
 [៣០៨] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៩។បេ។ ក្នុង​នក​ម្ម​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នវិ​បា​កប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​នអាហារ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នឥន្រ្ទិយ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នឈាន​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​នមគ្គ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នសម្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នវិ​ប្ប​យុត្ត​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​នោ​នត្ថិ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នោ​វិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។
សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​ផង​ចុះ។
ថយ | ទំព័រទី ៨៣ | បន្ទាប់
ID: 637831570650710586
ទៅកាន់ទំព័រ៖