ព្រះត្រៃបិដក ភាគ ១០៦
បញ្ហាវារៈ
[៣០៩] អព្យាកតធម៌ខាងក្រៅ ជាបច្ច័យនៃអព្យាកតធម៌ខាងក្រៅ ដោយហេតុប្បច្ច័យ។
[៣១០] ក្នុងហេតុប្បច្ច័យ មានវារៈ៣ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ គឺអជ្ឈត្តិកធម៌ (ជាបច្ច័យ) នៃពាហិរធម៌ ក្នុងកាលជាទីប្រព្រឹត្តទៅ បានដល់ សហជាតាធិបតិ ក្នុងកាលជាកណ្តាល ក្នុងធម៌ទាំងបី បានដល់សហជាតាធិបតិ។ ក្នុងអនន្តរប្បច្ច័យ មានវារៈ៩ ក្នុងសហជាតប្បច្ច័យ មានវារៈ៩ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៥ ក្នុងនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងបុរេជាតប្បច្ច័យ មានវារៈ៩ បានដល់ អារម្មណបុរេជាត១ វត្ថុបុរេជាត១ ក្នុងបច្ឆាជាតប្បច្ច័យ មានវារៈ៩ ក្នុងអាសេវនប្បច្ច័យ មានវារៈ៩។ អព្យាកតធម៌ខាងក្រៅ ជាបច្ច័យនៃអព្យាកតធម៌ខាងក្រៅ ដោយកម្មប្បច្ច័យ មានវារៈ៣ ក្នុងវិបាកប្បច្ច័យ មានវារៈ៩ ក្នុងអាហារប្បច្ច័យ មានវារៈ៩ បានដល់ កពឡិង្ការាហារ ជាបច្ច័យនៃធម៌ទាំង៣ (គឺកុសលធម៌ អកុសលធម៌ និងអព្យាកតធម៌) ក្នុងឥន្រ្ទិយប្បច្ច័យ មានវារៈ៩ គឺ រូបជីវិតិន្រ្ទិយ ជាបច្ច័យនៃធម៌ទាំង៣ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ៥ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ៩ ក្នុងអត្ថិប្បច្ច័យ មានវារៈ៩។បេ។
ចប់ អជ្ឈត្តិកទុកកុសលត្តិកៈ។
ID: 637831570957342117
ទៅកាន់ទំព័រ៖