ព្រះត្រៃបិដក ភាគ ១០៦
ឧបាទាទុកកុសលត្តិកៈ
បដិច្ចវារៈ
[៣១១] កុសលធម៌ជានោឧបាទា អាស្រ័យនូវកុសលធម៌ជានោឧបាទា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៣១២] ក្នុងហេតុប្បច្ច័យ មានវារៈ១ ក្នុងអារម្មណប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ១។
សហជាតវារៈក្តី បញ្ហាវារៈក្តី មានវារៈ១ គ្រប់ៗបទ។
បដិច្ចវារៈ
[៣១៣] អកុសលធម៌ជានោឧបាទា អាស្រ័យនូវអកុសលធម៌ជានោឧបាទា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៣១៤] ក្នុងហេតុប្បច្ច័យ មានវារៈ១ ក្នុងអារម្មណប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ១។
សហជាតវារៈក្តី បញ្ហាវារៈក្តី មានវារៈ១ គ្រប់ៗបទ។
បដិច្ចវារៈ
[៣១៥] អព្យាកតធម៌ជានោឧបាទា អាស្រ័យនូវអព្យាកតធម៌ជាឧបាទា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ អព្យាកតធម៌ជានោឧបាទា អាស្រ័យនូវអព្យាកតធម៌ជានោឧបាទា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ អព្យាកតធម៌ជាឧបាទា អាស្រ័យនូវអព្យាកតធម៌ជានោឧបាទា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ
ID: 637831571379119094
ទៅកាន់ទំព័រ៖