ព្រះត្រៃបិដក ភាគ ១០៦
អព្យាកតធម៌ជាឧបាទាក្តី អព្យាកតធម៌ជានោឧបាទាក្តី អាស្រ័យនូវអព្យាកតធម៌ជានោឧបាទា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ អព្យាកតធម៌ជានោឧបាទា អាស្រ័យនូវអព្យាកតធម៌ជាឧបាទាផង នូវអព្យាកតធម៌ជានោឧបាទាផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៣១៦] ក្នុងហេតុប្បច្ច័យ មានវារៈ៥ ក្នុងអារម្មណប្បច្ច័យ មានវារៈ៣។បេ។ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៥។បេ។ ក្នុងបុរេជាតប្បច្ច័យ មានវារៈ១ ក្នុងអាសេវនប្បច្ច័យ មានវារៈ១ ក្នុងកម្មប្បច្ច័យ មានវារៈ៥ ក្នុងអវិគតប្បច្ច័យ មានវារៈ៥។
[៣១៧] ក្នុងនហេតុប្បច្ច័យ មានវារៈ៥ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ក្នុងនអធិបតិប្បច្ច័យ មានវារៈ៥។បេ។ ក្នុងនកម្មប្បច្ច័យ មានវារៈ៣ ក្នុងនវិបាកប្បច្ច័យ មានវារៈ៣ ក្នុងនអាហារប្បច្ច័យ មានវារៈ៣ ក្នុងនឥន្រ្ទិយប្បច្ច័យ មានវារៈ៣ ក្នុងនឈានប្បច្ច័យ មានវារៈ៣ ក្នុងនមគ្គប្បច្ច័យ មានវារៈ៥ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៣ ក្នុងនោវិគតប្បច្ច័យ មានវារៈ៣។
សហជាតវារៈក្តី សម្បយុត្តវារៈក្តី បណ្ឌិតគប្បីឲ្យពិស្តារផងចុះ។
បញ្ហាវារៈ
[៣១៨] អព្យាកតធម៌ជានោឧបាទា ជាបច្ច័យនៃអព្យាកតធម៌ជានោឧបាទា ដោយហេតុប្បច្ច័យ មានវារៈ៣។
ID: 637831571669788472
ទៅកាន់ទំព័រ៖