ព្រះត្រៃបិដក ភាគ ១០៦
[៣១៩] អព្យាកតធម៌ជាឧបាទា ជាបច្ច័យនៃអព្យាកតធម៌ជានោឧបាទា ដោយអារម្មណប្បច្ច័យ។ អព្យាកតធម៌ជានោឧបាទា ជាបច្ច័យនៃអព្យាកតធម៌ជានោឧបាទា ដោយអារម្មណប្បច្ច័យ មានវារៈ២។
[៣២០] អព្យាកតធម៌ជានោឧបាទា ជាបច្ច័យនៃអព្យាកតធម៌ជានោឧបាទា ដោយអធិបតិប្បច្ច័យ មានវារៈ៣ ក្នុងបឋមវារៈ មានអធិបតិពីរ ក្នុងវារៈទាំងពីរ មានសហជាតាធិបតិ។
[៣២១] ក្នុងអនន្តរប្បច្ច័យ មានវារៈ១ ក្នុងសហជាតប្បច្ច័យ មានវារៈ៥ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៥ ក្នុងនិស្សយប្បច្ច័យ មានវារៈ៥។
[៣២២] អព្យាកតធម៌ជាឧបាទា ជាបច្ច័យនៃអព្យាកតធម៌ជានោឧបាទា ដោយឧបនិស្សយប្បច្ច័យ។ អព្យាកតធម៌ជានោឧបាទា ជាបច្ច័យនៃអព្យាកតធម៌ជានោឧបាទា ដោយឧបនិស្សយប្បច្ច័យ មានវារៈ២។
[៣២៣] ក្នុងបុរេជាតប្បច្ច័យ មានវារៈ៣ ក្នុងបច្ឆាជាតប្បច្ច័យ មានវារៈ៣ ក្នុងអាសេវនប្បច្ច័យ មានវារៈ១ ក្នុងកម្មប្បច្ច័យ មានវារៈ៣ ក្នុងវិបាកប្បច្ច័យ មានវារៈ៣ ក្នុងអាហារប្បច្ច័យ មានវារៈ៦ ក្នុងឥន្រ្ទិយប្បច្ច័យ មានវារៈ៧ ក្នុងឈានប្បច្ច័យ មានវារៈ៣
ID: 637831571994544390
ទៅកាន់ទំព័រ៖