ព្រះត្រៃបិដក ភាគ ១០៦

 [៣៣៣] អព្យាកតធម៌ ដែល​កម្ម​កាន់​យក​ហើយ ជា​បច្ច័យ​នៃ​អព្យាកតធម៌ ដែល​កម្ម​កាន់​យក​ហើយ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ បាន​ដល់​អារម្មណ​បុរេ​ជាត និង​វត្ថុ​បុរេ​ជាត មាន​បញ្ហា២។ អព្យាកតធម៌ ដែល​កម្ម​មិន​កាន់​យក​ហើយ ជា​បច្ច័យ​នៃ​អព្យាកតធម៌ ដែល​កម្ម​មិន​កាន់​យក​ហើយ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ២ និង​ជា​អារម្មណ​បុរេ​ជាត​តែ​ម្យ៉ាង។ ឃដ​នៈ២ បាន​ដល់ អារម្មណ​បុរេ​ជាត​ផង វត្ថុ​បុរេ​ជាត​ផង។ មាន​វារៈ៦។
 [៣៣៤] ក្នុង​បច្ឆា​ជាត​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​អា​សេវន​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​កម្ម​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​វិបាក​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​អាហារ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​ឥន្រ្ទិយ​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​ឈាន​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​មគ្គ​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​សម្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​វិប្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​អត្ថិ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នត្ថិ​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​វិ​គត​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។បេ។
 [៣៣៥] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩។
 [៣៣៦] ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៤ ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៣៣៧] ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៤ ព្រោះ​នហេតុ​ប្ប​ច្ច័​យ។

ចប់ ឧបា​ទិន្ន​ទុក​កុសល​ត្តិ​កៈ។
ចប់ មហន្ត​រទុក​កុសល​ត្តិ​កៈ។

ថយ | ទំព័រទី ៩១ | បន្ទាប់
ID: 637831573236763846
ទៅកាន់ទំព័រ៖