ព្រះត្រៃបិដក ភាគ ១០៦

ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ អកុសលធម៌​ប្រាសចាក​ឧបាទាន អាស្រ័យ​នូវ​អកុសលធម៌​ប្រាសចាក​ឧបាទាន ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ២។ អកុសលធម៌​ប្រកបដោយ​ឧបាទាន អាស្រ័យ​នូវ​អកុសលធម៌​ប្រកបដោយ​ឧបាទាន​ផង នូវ​អកុសលធម៌​ប្រាសចាក​ឧបាទាន​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៣៥៧] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​បច្ច័យ​ទាំងអស់ មាន​វារៈ៦ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៦។
 [៣៥៨] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​នក​ម្ម​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​នវិ​បា​កប្ប​ច្ច័​យ មាន​វារៈ៦។
សហជាត​វារៈ​ជាដើម បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​ផង​ចុះ។

បញ្ហា​វារៈ


 [៣៥៩] អកុសលធម៌​ប្រកបដោយ​ឧបាទាន ជា​បច្ច័យ​នៃ​អកុសលធម៌​ប្រកបដោយ​ឧបាទាន ដោយហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [៣៦០] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩។
ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​ឧបាទាន​សម្បយុត្ត​មូល​កៈ មាន​វារៈ៣ បាន​ដល់ សហជាតា​ធិប​តិ ក្នុង​ឧបាទាន​វិប្បយុត្ត មាន​វារៈ១ ក្នុង​អនន្តរ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​សម​នន្ត​រប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​សហជាត​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​អញ្ញមញ្ញ​ប្ប​ច្ច័​យ មាន​វារៈ៦
ថយ | ទំព័រទី ៩៧ | បន្ទាប់
ID: 637831575302103604
ទៅកាន់ទំព័រ៖