ព្រះត្រៃបិដក ភាគ ១០៦
ក្នុងនិស្សយប្បច្ច័យ មានវារៈ៦ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងកម្មប្បច្ច័យ មានវារៈ៤ ក្នុងអាហារប្បច្ច័យ មានវារៈ៤ ក្នុងឥន្រ្ទិយប្បច្ច័យ មានវារៈ៤ ក្នុងឈានប្បច្ច័យ មានវារៈ៤ ក្នុងមគ្គប្បច្ច័យ មានវារៈ៤ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ៦ ក្នុងអត្ថិប្បច្ច័យ មានវារៈ៦ ក្នុងនត្ថិប្បច្ច័យ មានវារៈ៩ ក្នុងវិគតប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៦។
បដិច្ចវារៈ
[៣៦១] អព្យាកតធម៌ប្រាសចាកឧបាទាន អាស្រ័យនូវអព្យាកតធម៌ប្រាសចាកឧបាទាន ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៣៦២] ក្នុងហេតុប្បច្ច័យ មានវារៈ១ ក្នុងអារម្មណប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ១។
ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី បញ្ហាវារៈក្តី មានតែវារៈ១។
ចប់ ឧបាទានសម្បយុត្តទុកកុសលត្តិកៈ។
ឧបាទានឧបាទានិយទុកកុសលត្តិកៈ
បដិច្ចវារៈ
[៣៦៣] កុសលធម៌ជាប្រយោជន៍ដល់ឧបាទានផង មិនមែនជាឧបាទានផង អាស្រ័យនូវកុសលធម៌ជាប្រយោជន៍ដល់ឧបាទានផង មិនមែនជាឧបាទានផងទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
ID: 637831575639340715
ទៅកាន់ទំព័រ៖