ព្រះត្រៃបិដក ភាគ ១០៦
[៣៦៤] ក្នុងហេតុប្បច្ច័យ មានវារៈ១ ក្នុងអារម្មណប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ១។
ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី បញ្ហាវារៈក្តី មានតែវារៈ១។
បដិច្ចវារៈ
[៣៦៥] អកុសលធម៌ជាឧបាទានផង ជាប្រយោជន៍ដល់ឧបាទានផងអាស្រ័យនូវអកុសលធម៌ជាឧបាទានផង ជាប្រយោជន៍ដល់ឧបាទានផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ អកុសលធម៌ជាប្រយោជន៍ដល់ឧបាទានផង មិនមែនជាឧបាទានផង អាស្រ័យនូវអកុសលធម៌ជាប្រយោជន៍ដល់ឧបាទានផង មិនមែនជាឧបាទានផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ អកុសលធម៌ជាឧបាទានផង ជាប្រយោជន៍ដល់ឧបាទានផង អាស្រ័យនូវអកុសលធម៌ជាឧបាទានផង ជាប្រយោជន៍ដល់ឧបាទានផង នូវអកុសលធម៌ជាប្រយោជន៍ដល់ឧបាទានផង មិនមែនជាឧបាទានផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។
[៣៦៦] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
ដំណើរនេះ ប្រហែលគ្នានឹងឧបាទានទុកកុសលដែរ។
សហជាតវារៈក្តី បញ្ហាវារៈក្តី បណ្ឌិតគប្បីឲ្យពិស្តារផងចុះ។
ID: 637831575944537821
ទៅកាន់ទំព័រ៖