ព្រះត្រៃបិដក ភាគ ១០៦

អភិធម្មបិដក
បដ្ឋាន តេ​រសម​ភាគ
សញ្ញោជន​ទុក​កុសល​ត្តិ​កៈ
បដិ​ច្ច​វារៈ


 [១] នោ​សញ្ញោជន​កុសលធម៌ (កុសលធម៌​មិនមែន​ជា​សញ្ញោជនៈ) អា​ស្រ័យ​នូវ​នោ​សញ្ញោជន​កុសលធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [២] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១។
ក្នុង​សហជាត​វារៈ​ក្តី ក្នុង​បញ្ហា​វារៈ​ក្តី ក្នុង​បច្ច័យ​ទាំងអស់ មាន​វារៈ​តែ១។

បដិ​ច្ច​វារៈ


 [៣] សញ្ញោជន​អកុសលធម៌ អាស្រ័យ​នូវ​សញ្ញោជន​អកុសលធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ នោ​សញ្ញោជន​អកុសលធម៌ អាស្រ័យ​នូវ​សញ្ញោជន​អកុសលធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ សញ្ញោជន​អកុសលធម៌​ក្តី នោ​សញ្ញោជន​អកុសលធម៌​ក្តី អាស្រ័យ​នូវ​សញ្ញោជន​អកុសលធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
ទំព័រទី ១ | បន្ទាប់
ID: 637831540789811505
ទៅកាន់ទំព័រ៖