ព្រះត្រៃបិដក ភាគ ១០៦

សហជាត​វារៈ​ក្តី សម្បយុត្ត​វារៈ​ក្តី ដូចគ្នានឹង​បដិ​ច្ច​វារៈ​ដែរ។

បញ្ហា​វារៈ


 [៤១] អកុសលធម៌​ជា​សញ្ញោជនៈ​ផង ជា​សញ្ញោ​ជនិ​យៈ​ផង ជា​បច្ច័យ នៃ​អកុសលធម៌​ជា​សញ្ញោជនៈ​ផង ជា​សញ្ញោ​ជនិ​យៈ​ផង ដោយហេតុ​ប្ប​ច្ច័​យ។
 [៤២] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។
 [៤៣] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩។
 [៤៤] ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣ ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៤៥] ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ព្រោះ​នហេតុ​ប្ប​ច្ច័​យ។
អនុលោម​ក្តី បច្ច​នីយៈ​ក្តី អនុលោម​ប្ប​ច្ច​នីយៈ​ក្តី បច្ច​នី​យានុ​លោម​ក្តី របស់​បញ្ហា​វារៈ ក្នុង​កុសល​ត្តិ​កៈ ដែល​លោក​រាប់​ហើយ យ៉ាងណា បទ​នេះ បណ្ឌិត​គប្បី​រាប់​យ៉ាងនោះ​ផង​ចុះ។

បដិ​ច្ច​វារៈ


 [៤៦] អព្យាកតធម៌​ជា​សញ្ញោ​ជនិ​យៈ​ផង ជា​នោ​សញ្ញោជនៈ​ផង អាស្រ័យ​នូវ​អព្យាកតធម៌​ជា​សញ្ញោ​ជនិ​យៈ​ផង ជា​នោ​សញ្ញោជនៈ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ១០ | បន្ទាប់
ID: 637831544448639293
ទៅកាន់ទំព័រ៖