ព្រះត្រៃបិដក ភាគ ១០៦

អកុសលធម៌​ជា​ឧបាទាន​ផង ប្រកបដោយ​ឧបាទាន​ផង អាស្រ័យ​នូវ​អកុសលធម៌​ជា​ឧបាទាន​ផង ប្រកបដោយ​ឧបាទាន​ផង នូវ​អកុសលធម៌​ប្រកបដោយ​ឧបាទាន​ផង មិនមែន​ជា​ឧបាទាន​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [៣៧០] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។
ដំណើរ​នេះ ប្រហែលគ្នា​នឹង​ឧបាទាន​ទុក​អកុសល​ដែរ។
ក្នុង​បច្ច័យ​ទាំងអស់ ក្នុង​សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី មានតែ​វារៈ៩។

ចប់ ឧបាទាន​ឧបាទាន​សម្បយុត្ត​ទុក​កុសល​ត្តិ​កៈ។


ឧបាទាន​សម្បយុត្ត​ឧបា​ទា​និយ​ទុក​កុសល​ត្តិ​កៈ
បដិ​ច្ច​វារៈ


 [៣៧១] កុសលធម៌​ប្រាសចាក​ឧបាទាន ទាំង​ជា​ប្រយោជន៍​ដល់​ឧបាទាន អាស្រ័យ​នូវ​កុសលធម៌ ដែល​ប្រាសចាក​ឧបាទាន ទាំង​ជា​ប្រយោជន៍​ដល់​ឧបាទាន ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ កុសលធម៌ ដែល​ប្រាសចាក​ឧបាទាន ទាំង​មិនជា​ប្រយោជន៍​ដល់​ឧបាទាន អាស្រ័យ​នូវ​កុសលធម៌ ដែល​ប្រាសចាក​ឧបាទាន ទាំង​មិនជា​ប្រយោជន៍​ដល់​ឧបាទាន ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ១០១ | បន្ទាប់
ID: 637831822017681977
ទៅកាន់ទំព័រ៖