ព្រះត្រៃបិដក ភាគ ១០៦

 [៣៧៥] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៥។
(ទុ​កៈ​នេះ) ប្រហែលគ្នា​នឹង​លោកិយ​លោកុត្តរ​ទុក​អព្យាកតៈ​ដែរ។
សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី ក្នុង​បច្ច័យ​ទាំងអស់ បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​ផង​ចុះ។

ចប់ ឧបាទាន​វិប្បយុត្ត​ឧបា​ទា​និយ​ទុក​កុសល​ត្តិ​កៈ។
ចប់ ឧបាទាន​គោ​ច្ឆ​កទុក​កុសល​ត្តិ​កៈ។


កិលេស​ទុក​កុសល​ត្តិ​កៈ
បដិ​ច្ច​វារៈ


 [៣៧៦] កុសលធម៌​មិនមែន​ជា​កិលេស អាស្រ័យ​នូវ​កុសលធម៌​មិនមែន​ជា​កិលេស ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៣៧៧] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១។
ក្នុង​បច្ច័យ​ទាំងអស់ ក្នុង​សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី មានតែ​វារៈ១។

បដិ​ច្ច​វារៈ


 [៣៧៨] អកុសលធម៌​ជា​កិលេស អាស្រ័យ​នូវ​អកុសលធម៌​ជា​កិលេស ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
ថយ | ទំព័រទី ១០៣ | បន្ទាប់
ID: 637831822903030505
ទៅកាន់ទំព័រ៖