ព្រះត្រៃបិដក ភាគ ១០៦

(ទុ​កៈ​នេះ) ប្រហែលគ្នា​នឹង​លោកិយ​លោកុត្តរ​ទុក​អព្យាកតៈ​ដែរ។
ក្នុង​បច្ច័យ​ទាំងអស់ ក្នុង​សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​ផង​ចុះ។

ចប់ សង្កិលេសិក​ទុក​កុសល​ត្តិ​កៈ។


សង្កិ​លិ​ដ្ឋ​ទុក​កុសល​ត្តិ​កៈ
បដិ​ច្ច​វារៈ


 [៣៩២] កុសលធម៌​ដែល​មិន​សៅហ្មង អាស្រ័យ​នូវ​កុសលធម៌ ដែល​មិន​សៅហ្មង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៣៩៣] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១។
ក្នុង​បច្ច័យ​ទាំងអស់ ក្នុង​សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី មានតែ​វារៈ១។

បដិ​ច្ច​វារៈ


 [៣៩៤] អកុសលធម៌​ដែល​សៅហ្មង អាស្រ័យ​នូវ​អកុសលធម៌ ដែល​សៅហ្មង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៣៩៥] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១។
ក្នុង​បច្ច័យ​ទាំងអស់ ក្នុង​សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី មានតែ​វារៈ១។
ថយ | ទំព័រទី ១០៨ | បន្ទាប់
ID: 637831824682261785
ទៅកាន់ទំព័រ៖