ព្រះត្រៃបិដក ភាគ ១០៦
[៤១៣] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
(ទុកៈនេះ) ប្រហែលគ្នានឹងកិលេសទុកកុសលដែរ។
ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី បញ្ហាវារៈក្តី បណ្ឌិតគប្បីឲ្យពិស្តារផងចុះ។
ចប់ កិលេសកិលេសសម្បយុត្តទុកកុសលត្តិកៈ។
កិលេសវិប្បយុត្តសង្កិលេសិកទុកកុសលត្តិកៈ
បដិច្ចវារៈ
[៤១៤] កុសលធម៌ដែលប្រាសចាកកិលេស តែគួរដល់សេចក្តីសៅហ្មង អាស្រ័យនូវកុសលធម៌ ដែលប្រាសចាកកិលេស តែគួរដល់សេចក្តីសៅហ្មង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ កុសលធម៌ដែលប្រាសចាកកិលេស តែមិនគួរដល់សេចក្តីសៅហ្មង អាស្រ័យនូវកុសលធម៌ ដែលប្រាសចាកកិលេស តែមិនគួរដល់សេចក្តីសៅហ្មង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៤១៥] ក្នុងហេតុប្បច្ច័យ មានវារៈ២ ក្នុងអារម្មណប្បច្ច័យ មានវារៈ២ ក្នុងអវិគតប្បច្ច័យ មានវារៈ២។
(ទុកៈនេះ) ប្រហែលគ្នានឹងលោកិយលោកុត្តរទុកកុសលដែរ។
ក្នុងសហជាតវារៈក្តី ក្នុងបញ្ហាវារៈក្តី បណ្ឌិតគប្បីឲ្យពិស្តារផងចុះ។
ID: 637831826955320208
ទៅកាន់ទំព័រ៖