ព្រះត្រៃបិដក ភាគ ១០៦
ទស្សនេនបហាតព្វទុកកុសលត្តិកៈ
[៤១៨] កុសលធម៌ដែលមិនត្រូវលះដោយទស្សនៈ អាស្រ័យនូវកុសលធម៌ ដែលមិនត្រូវលះដោយទស្សនៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៤១៩] ក្នុងហេតុប្បច្ច័យ មានវារៈ១ ក្នុងអារម្មណប្បច្ច័យ មានវារៈ១ ក្នុងអធិបតិប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ១។
ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី បញ្ហាវារៈក្តី មានតែវារៈ១។
[៤២០] អកុសលធម៌ដែលត្រូវលះដោយទស្សនៈ អាស្រ័យនូវអកុសលធម៌ ដែលត្រូវលះដោយទស្សនៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ អកុសលធម៌ ដែលមិនត្រូវលះដោយទស្សនៈ អាស្រ័យនូវអកុសលធម៌ ដែលមិនត្រូវលះដោយទស្សនៈ ទើបកើតឡើង ព្រោះហេតុបច្ច័យ។
[៤២១] ក្នុងហេតុប្បច្ច័យ មានវារៈ២ ក្នុងអារម្មណប្បច្ច័យ មានវារៈ២ ក្នុងអធិបតិប្បច្ច័យ មានវារៈ២ ក្នុងអវិគតប្បច្ច័យ មានវារៈ២។
[៤២២] អកុសលធម៌ ដែលត្រូវលះដោយទស្សនៈ អាស្រ័យនូវអកុសលធម៌ ដែលត្រូវលះដោយទស្សនៈ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺមោហៈ ដែលប្រកបដោយវិចិកិច្ឆា អាស្រ័យនូវពួកខន្ធ ដែលប្រកបដោយវិចិកិច្ឆា។ អកុសលធម៌ ដែលមិនត្រូវលះដោយទស្សនៈ អាស្រ័យនូវអកុសលធម៌ ដែលមិនត្រូវលះដោយទស្សនៈ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ។
ID: 637831827718613684
ទៅកាន់ទំព័រ៖