ព្រះត្រៃបិដក ភាគ ១០៦
[៤២៦] អព្យាកតធម៌ ដែលមិនត្រូវលះដោយទស្សនៈ អាស្រ័យនូវអព្យាកតធម៌ ដែលមិនត្រូវលះដោយទស្សនៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៤២៧] ក្នុងហេតុប្បច្ច័យ មានវារៈ១ ក្នុងអារម្មណប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ១។
ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី បញ្ហាវារៈក្តី មានតែវារៈ១។
ចប់ ទស្សនេនបហាតព្វទុកកុសលត្តិកៈ។
ភាវនាយបហាតព្វទុកកុសលតិ្តកៈ
[៤២៨] កុសលធម៌ដែលមិនត្រូវលះដោយភាវនា អាស្រ័យនូវកុសលធម៌ ដែលមិនត្រូវលះដោយភាវនា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៤២៩] ក្នុងហេតុប្បច្ច័យ មានវារៈ១ ក្នុងអារម្មណប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ១។
ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី បញ្ហាវារៈក្តី មានតែវារៈ១។
[៤៣០] អកុសលធម៌ ដែលត្រូវលះដោយភាវនា អាស្រ័យនូវអកុសលធម៌ ដែលត្រូវលះដោយភាវនា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
ID: 637831828403897219
ទៅកាន់ទំព័រ៖