[៤៣១] ក្នុងហេតុប្បច្ច័យ មានវារៈ២ ក្នុងអារម្មណប្បច្ច័យ មានវារៈ២ ក្នុងអវិគតប្បច្ច័យ មានវារៈ២។
(ទុកៈនេះ) ប្រហែលគ្នានឹងទស្សនេនបហាតព្វទុកអកុសលដែរ។
ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី បញ្ហាវារៈក្តី បណ្ឌិតគប្បីឲ្យពិស្តារផងចុះ។
[៤៣២] អព្យាកតធម៌ ដែលមិនត្រូវលះដោយភាវនា អាស្រ័យនូវអព្យាកតធម៌ ដែលមិនត្រូវលះដោយភាវនា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៤៣៣] ក្នុងហេតុប្បច្ច័យ មានវារៈ១ ក្នុងអារម្មណប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ១។
ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី បញ្ហាវារៈក្តី មានតែវារៈ១។
ចប់ ភាវនាយបហាតព្វទុកកុសលត្តិកៈ។
ទស្សនេនបហាតព្វហេតុកទុកកុសលត្តិកៈ
[៤៣៤] កុសលធម៌ មានហេតុដែលមិនត្រូវលះដោយទស្សនៈ អាស្រ័យនូវកុសលធម៌ មានហេតុដែលមិនត្រូវលះដោយទស្សនៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៤៣៥] ក្នុងហេតុប្បច្ច័យ មានវារៈ១ ក្នុងអារម្មណប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ១។
ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី បញ្ហាវារៈក្តី មានតែវារៈ១។