ក្នុងកម្មប្បច្ច័យ មានវារៈ៤ ក្នុងអាហារប្បច្ច័យ មានវារៈ៤ ក្នុងឥន្រ្ទិយប្បច្ច័យ មានវារៈ៤។បេ។ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ៦ ក្នុងនត្ថិប្បច្ច័យ មានវារៈ៩។បេ។
[៤៤៣] អព្យាកតធម៌ មានហេតុដែលមិនត្រូវលះដោយទស្សនៈ អាស្រ័យនូវអព្យាកតធម៌ មានហេតុដែលមិនត្រូវលះដោយទស្សនៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៤៤៤] ក្នុងហេតុប្បច្ច័យ មានវារៈ១ ក្នុងអារម្មណប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ១។
ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី បញ្ហាវារៈក្តី មានតែវារៈ១។
ចប់ ទស្សនេនបហាតព្វហេតុកទុកកុសលត្តិកៈ។
ភាវនាយបហាតព្វហេតុកទុកកុសលត្តិកៈ
[៤៤៥] កុសលធម៌មានហេតុដែលមិនត្រូវលះដោយភាវនា អាស្រ័យនូវកុសលធម៌ មានហេតុដែលមិនត្រូវលះដោយភាវនា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៤៤៦] ក្នុងហេតុប្បច្ច័យ មានវារៈ១ ក្នុងអារម្មណប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ១។
ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី បញ្ហាវារៈក្តី មានតែវារៈ១។