ព្រះត្រៃបិដក ភាគ ១០៦
សវិតក្កទុកកុសលត្តិកៈ
[៤៥១] កុសលធម៌ប្រកបដោយវិតក្កៈ អាស្រ័យនូវកុសលធម៌ប្រកបដោយវិតក្កៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ កុសលធម៌មិនមានវិតក្កៈ អាស្រ័យនូវកុសលធម៌ប្រកបដោយវិតក្កៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ កុសលធម៌ប្រកបដោយវិតក្កៈផង កុសលធម៌មិនមានវិតក្កៈផង អាស្រ័យនូវកុសលធម៌ប្រកបដោយវិតក្កៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ កុសលធម៌មិនមានវិតក្កៈ អាស្រ័យនូវកុសលធម៌មិនមានវិតក្កៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ កុសលធម៌ប្រកបដោយវិតក្កៈ អាស្រ័យនូវកុសលធម៌មិនមានវិតក្កៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ កុសលធម៌ប្រកបដោយវិតក្កៈ អាស្រ័យនូវកុសលធម៌ប្រកបដោយវិតក្កៈផង នូវកុសលធម៌មិនមានវិតក្កៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៤៥២] ក្នុងហេតុប្បច្ច័យ មានវារៈ៦ ក្នុងអារម្មណប្បច្ច័យ មានវារៈ៦ ក្នុងបច្ច័យទាំងអស់ មានវារៈ៦ ក្នុងអវិគតប្បច្ច័យ មានវារៈ៦។[៤៥៣] ក្នុងនអធិបតិប្បច្ច័យ មានវារៈ៦ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៦។បេ។ ក្នុងនកម្មប្បច្ច័យ មានវារៈ៤។បេ។ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៦។
សហជាតវារៈក្តី សម្បយុត្តវារៈក្តី បណ្ឌិតគប្បីឲ្យពិស្តារផងចុះ។
ID: 637831830377788216
ទៅកាន់ទំព័រ៖