ព្រះត្រៃបិដក ភាគ ១០៦

 
[៤៨០] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​វិបាក​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។
(ទុ​កៈ​នេះ) ប្រហែលគ្នា​នឹង​សវិ​តក្ក​ទុក​អព្យាកតៈ​ដែរ។
សហជាត​វារៈ​ក្តី សម្បយុត្ត​វារៈ​ក្តី បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​ផង​ចុះ។
 [៤៨១] អព្យាកតធម៌​ប្រកបដោយ​វិចារៈ ជា​បច្ច័យ​នៃ​អព្យាកតធម៌ ប្រកបដោយ​វិចារៈ ដោយហេតុ​ប្ប​ច្ច័​យ។
 [៤៨២] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩។បេ។ ក្នុង​មគ្គ​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។
 [៤៨៣] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩។
 [៤៨៤] ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៤ ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៤៨៥] ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ព្រោះ​នហេតុ​ប្ប​ច្ច័​យ។
បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ ដូច​បញ្ហា​វារៈ​ក្នុង​កុសល​ត្តិ​កៈ​ផង​ចុះ។

ចប់ សវិ​ចារទុក​កុសល​ត្តិ​កៈ។


សប្បី​តិក​ទុក​កុសល​ត្តិ​កៈ


 [៤៨៦] កុសលធម៌​ប្រកបដោយ​បីតិ អាស្រ័យ​នូវ​កុសលធម៌ ប្រកបដោយ​បីតិ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ កុសលធម៌​មិន​មាន​បីតិ អាស្រ័យ​នូវ​កុសលធម៌​ប្រកបដោយ​បីតិ ទើប​កើតឡើង
ថយ | ទំព័រទី ១៣២ | បន្ទាប់
ID: 637831832963213568
ទៅកាន់ទំព័រ៖