ព្រះត្រៃបិដក ភាគ ១០៦

អកុសលធម៌ ប្រកបដោយ​ឧបេក្ខា អាស្រ័យ​នូវ​អកុសលធម៌ ប្រកបដោយ​ឧបេក្ខា​ផង នូវ​អកុសលធម៌ មិន​ប្រកបដោយ​ឧបេក្ខា​ផង ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ។
 [៥០៧] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៩។
អកុសល​ក្នុង​ទី​ទាំងពួង បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​យ៉ាងនេះ​ឯង។
(ទុ​កៈ​នេះ) ប្រហែលគ្នា​នឹង​សប្បី​តិក​ទុ​កៈ​ដែរ។
 [៥០៨] ប្រកបដោយ​ឧបេក្ខា អាស្រ័យ​នូវ​អព្យាកតធម៌ ប្រកបដោយ​ឧបេក្ខា … ប្រស្នា៩ ប្រហែលគ្នា​នឹង​សប្បី​តិក​ទុក​អព្យាកតៈ​ដែរ។
 [៥០៩] ក្នុង​បញ្ហា​វារៈ ក្នុង​កុសលា​កុសល ក្នុង​ឥន្រ្ទិយ​ប្ប​ច្ច័​យ ក្នុង​ឈាន​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​អព្យាកតៈ មាន​វារៈ៩។

កាមាវចរ​ទុក​កុសល​ត្តិ​កៈ


 [៥១០] កុសលធម៌​ជា​កាមាវច​រៈ អាស្រ័យ​នូវ​កុសលធម៌​ជា​កាមាវច​រៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ កុសលធម៌​មិនមែន​ជា​កាមាវច​រៈ អាស្រ័យ​នូវ​កុសលធម៌​មិនមែន​ជា​កាមាវច​រៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
[៥១១] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​បច្ច័យ​ទាំងអស់ មាន​វារៈ២ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ២។
ថយ | ទំព័រទី ១៣៨ | បន្ទាប់
ID: 637831835090520541
ទៅកាន់ទំព័រ៖