ព្រះត្រៃបិដក ភាគ ១០៦
[៥២១] ក្នុងហេតុប្បច្ច័យ មានវារៈ៤ ក្នុងអារម្មណប្បច្ច័យ មានវារៈ៤។ ក្នុងអធិបតិប្បច្ច័យ មានវារៈ៤ គឺក្នុងកាមាវចរៈ មានវារៈ១ ក្នុងនកាមាវចរៈ មានវារៈ៣ ក្នុងកាមាវចរៈ មានតែសហជាតាធិបតិម៉្យាង។ ក្នុងអនន្តរប្បច្ច័យ មានវារៈ៤ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៤ ក្នុងសហជាតប្បច្ច័យ មានវារៈ៧ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៦ ក្នុងនិស្សយប្បច្ច័យ មានវារៈ៧ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៤ ក្នុងបុរេជាតប្បច្ច័យ មានវារៈ២ ក្នុងបច្ឆាជាតប្បច្ច័យ មានវារៈ២ ក្នុងអាសេវនប្បច្ច័យ មានវារៈ៣ ក្នុងកម្មប្បច្ច័យ មានវារៈ៤ ក្នុងវិបាកប្បច្ច័យ មានវារៈ៤ ក្នុងអាហារប្បច្ច័យ មានវារៈ៤ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ២ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងអត្ថិប្បច្ច័យ មានវារៈ៧ ក្នុងនត្ថិប្បច្ច័យ មានវារៈ៤។បេ។
ចប់ កាមាវចរទុកកុសលត្តិកៈ។
រូបាវចរទុកកុសលត្តិកៈ
[៥២២] កុសលធម៌ជារូបាវចរៈ អាស្រ័យនូវកុសលធម៌ជារូបាវចរៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ កុសលធម៌មិនមែនជារូបាវចរៈ អាស្រ័យនូវកុសលធម៌មិនមែនជារូបាវចរៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៥២៣] ក្នុងហេតុប្បច្ច័យ មានវារៈ២ ក្នុងអារម្មណប្បច្ច័យ មានវារៈ២ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ២។
ID: 637831836078132389
ទៅកាន់ទំព័រ៖