ក្នុងកម្មប្បច្ច័យ មានវារៈ៤ ក្នុងវិបាកប្បច្ច័យ មានវារៈ២។បេ។ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ២ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងអត្ថិប្បច្ច័យ មានវារៈ៧ ក្នុងនត្ថិប្បច្ច័យ មានវារៈ៤។បេ។
ចប់ អរូបាវចរទុកកុសលត្តិកៈ។
បរិយាបន្នទុកកុសលត្តិកៈ
[៥៤១] កុសលធម៌ដែលរាប់បញ្ចូលក្នុងវដ្ដៈ អាស្រ័យនូវកុសលធម៌ដែលរាប់បញ្ចូលក្នុងវដ្ដៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ កុសលធម៌ ដែលមិនរាប់បញ្ចូលក្នុងវដ្ដៈ អាស្រ័យនូវកុសលធម៌ ដែលមិនរាប់បញ្ចូលក្នុងវដ្ដៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៥៤២] ក្នុងហេតុប្បច្ច័យ មានវារៈ២ ក្នុងអារម្មណប្បច្ច័យ មានវារៈ២ ក្នុងអវិគតប្បច្ច័យ មានវារៈ២។
(ទុកៈនេះ) ប្រហែលគ្នានឹងលោកិយលោកុត្តរទុកកុសលៈដែរ។
សហជាតវារៈក្តី បញ្ហាវារៈក្តី បណ្ឌិតគប្បីឲ្យពិស្តារផងចុះ។
[៥៤៣] អកុសលធម៌ ដែលរាប់បញ្ចូលក្នុងវដ្តៈ អាស្រ័យនូវអកុសលធម៌ ដែលរាប់បញ្ចូលក្នុងវដ្តៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៥៤៤] ក្នុងហេតុប្បច្ច័យ មានវារៈ១ ក្នុងអារម្មណប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ១។
ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី បញ្ហាវារៈក្តី មានតែវារៈ១។