ព្រះត្រៃបិដក ភាគ ១០៦
[៥៤៩] អកុសលធម៌ជាអនិយ្យានិកៈ អាស្រ័យនូវអកុសលធម៌ជាអនិយ្យានិកៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៥៥០] ក្នុងហេតុប្បច្ច័យ មានវារៈ១ ក្នុងអារម្មណប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ១។
ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី បញ្ហាវារៈក្តី មានតែវារៈ១។
[៥៥១] អព្យាកតធម៌ជាអនិយ្យានិកៈ អាស្រ័យនូវអព្យាកតធម៌ជាអនិយ្យានិកៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៥៥២] ក្នុងហេតុប្បច្ច័យ មានវារៈ១ ក្នុងអារម្មណប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ១។
ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី បញ្ហាវារៈក្តី មានតែវារៈ១។
ចប់ និយ្យានិកទុកកុសលត្តិកៈ។
និយតទុកកុសលត្តិកៈ
[៥៥៣] កុសលធម៌ជានិយតៈ អាស្រ័យនូវកុសលធម៌ជានិយតៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ កុសលធម៌ជាអនិយតៈ អាស្រ័យនូវកុសលធម៌ជាអនិយតៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៥៥៤] ក្នុងហេតុប្បច្ច័យ មានវារៈ២ ក្នុងអារម្មណប្បច្ច័យ មានវារៈ២។
ID: 637831838609735484
ទៅកាន់ទំព័រ៖