ព្រះត្រៃបិដក ភាគ ១០៦

ក្នុង​ឧបនិស្សយ​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​អា​សេវន​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​កម្ម​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ២។បេ។
 [៥៦០] អព្យាកតធម៌​ជា​អនិយតៈ អាស្រ័យ​នូវ​អព្យាកតធម៌​ជា​អនិយតៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៥៦១] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ១។
ក្នុង​បច្ច័យ​ទាំងអស់ ក្នុង​សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី មានតែ​វារៈ១។

ចប់ និយត​ទុក​កុសល​ត្តិ​កៈ។


សឧត្តរ​ទុក​កុសល​ត្តិ​កៈ


 [៥៦២] សឧត្តរ​កុសលធម៌ អា​ស្រ័យ​នូវ​សឧត្តរ​កុសលធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ អនុត្តរ​កុសលធម៌ អាស្រ័យ​នូវ​អនុត្តរ​កុសលធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៥៦៣] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ២។
សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី ក្នុង​បច្ច័យ​ទាំងអស់ បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​ផង​ចុះ។
 [៥៦៤] សឧត្តរ​អកុសលធម៌ អា​ស្រ័យ​នូវ​សឧត្តរ​អកុសលធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ១៥០ | បន្ទាប់
ID: 637831839366451701
ទៅកាន់ទំព័រ៖