ព្រះត្រៃបិដក ភាគ ១០៦

 [៥៦៥] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១។
ក្នុង​បច្ច័យ​ទាំងអស់ ក្នុង​សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី មានតែ​វារៈ១។
 [៥៦៦] សឧត្តរ​អព្យាកតធម៌ អា​ស្រ័យ​នូវ​សឧត្តរ​អព្យាកតធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ អនុត្តរ​អព្យាកតធម៌ អាស្រ័យ​នូវ​អនុត្តរ​អព្យាកតធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៥៦៧] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៥។
សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី ក្នុង​បច្ច័យ​ទាំងអស់ បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​ផង​ចុះ។
(ទុ​កៈ​នេះ) ប្រហែលគ្នា​នឹង​លោកិយ​លោកុត្តរ​ទុក​អព្យាកតៈ​ដែរ។

ចប់ សឧត្តរ​ទុក​កុសល​ត្តិ​កៈ។


សរណ​ទុក​កុសល​ត្តិ​កៈ


 [៥៦៨] កុសលធម៌​ជា​អរណៈ (កុសលធម៌ ដែល​មិន​មាន​សេចក្តី​សៅហ្មង) អាស្រ័យ​នូវ​កុសលធម៌​ជា​អរណៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៥៦៩] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១។
ក្នុង​បច្ច័យ​ទាំងអស់ ក្នុង​សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី មានតែ​វារៈ១។
ថយ | ទំព័រទី ១៥១ | បន្ទាប់
ID: 637831839832454460
ទៅកាន់ទំព័រ៖