ព្រះត្រៃបិដក ភាគ ១០៦

 [៥៩៩] អសង្កិ​លិ​ដ្ឋ​អសង្កិលេសិក​ធម៌ (ធម៌​ដែល​មិន​សៅហ្មង ទាំង​មិន​គួរ​ដល់​សេចក្តី​សៅហ្មង) ជា​អរណៈ អាស្រ័យ​នូវ​អសង្កិ​លិ​ដ្ឋ​អសង្កិលេសិក​ធម៌ ជា​អរណៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៦០០] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១។
ក្នុង​បច្ច័យ​ទាំងអស់ ក្នុង​សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី មានតែ​វារៈ១។

ចប់ សរណ​ទុ​កសង្កិ​លិ​ដ្ឋ​ត្តិ​កៈ។


សរណ​ទុក​វិតក្ក​ត្តិ​កៈ


 [៦០១] សវិ​តក្ក​សវិ​ចារ​ធម៌ (ធម៌​ប្រកបដោយ​ការ​ត្រិះរិះ ប្រកបដោយ​ការ​រាវរក) ជាស​រណៈ អាស្រ័យ​នូវ​សវិ​តក្ក​សវិ​ចារ​ធម៌ ជាស​រណៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ សវិ​តក្ក​សវិ​ចារ​ធម៌ ជា​អរណៈ អាស្រ័យ​នូវ​សវិ​តក្ក​សវិ​ចារ​ធម៌​ជា​អរណៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៦០២] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ២។
សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​ផង​ចុះ។
ថយ | ទំព័រទី ១៥៨ | បន្ទាប់
ID: 637831842635077231
ទៅកាន់ទំព័រ៖