ព្រះត្រៃបិដក ភាគ ១០៦

សរណ​ទុ​កទស្សនេ​នប​ហា​តព្វ​ហេតុ​កត្តិ​កៈ


 [៦១៩] ទស្សនេ​នប​ហា​តព្វ​ហេតុ​កធម៌ (ធម៌​មានហេតុ​ដែល​ត្រូវ​លះ​ដោយ​ទស្សនៈ) ជាស​រណៈ អាស្រ័យ​នូវ​ទស្សនេ​នប​ហា​តព្វ​ហេតុ​កធម៌ ជាស​រណៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៦២០] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១។
ក្នុង​បច្ច័យ​ទាំងអស់ ក្នុង​សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី មានតែ​វារៈ១។
 [៦២១] ភាវ​នាយ​បហា​តព្វ​ហេតុ​កធម៌ (ធម៌​មានហេតុ​ដែល​ត្រូវ​លះ​ដោយ​ភាវនា) ជាស​រណៈ អាស្រ័យ​នូវ​ភាវ​នាយ​បហា​តព្វ​ហេតុ​កធម៌ ជាស​រណៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៦២២] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១។
ក្នុង​បច្ច័យ​ទាំងអស់ ក្នុង​សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី មានតែ​វារៈ១។
 [៦២៣] នេវ​ទស្សនេ​នន​ភាវ​នាយ​បហា​តព្វ​ហេតុ​កធម៌ (ធម៌​មានហេតុ​ដែល​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ មិន​ត្រូវ​លះ​ដោយ​ភាវនា) ជា​អរណៈ អា​ស្រ័យ​នូវ​នេវ​ទស្សនេ​នន​ភាវ​នាយ​បហា​តព្វ​ហេតុ​កធម៌ ជា​អរណៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ១៦២ | បន្ទាប់
ID: 637831844426359949
ទៅកាន់ទំព័រ៖