ព្រះត្រៃបិដក ភាគ ១០៦

 [៦៤៦] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ២។
សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​ផង​ចុះ។
 [៦៤៧] អប្បមា​ណា​រម្ម​ណធម៌ ជា​អរណៈ អាស្រ័យ​នូវ​អប្បមា​ណា​រម្ម​ណធម៌ ជា​អរណៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៦៤៨] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១។
ក្នុង​បច្ច័យ​ទាំងអស់ ក្នុង​សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី មានតែ​វារៈ១។

ចប់ សរណ​ទុ​កបរិត្តា​រម្ម​ណត្តិ​កៈ។


សរណ​ទុក​ហីន​ត្តិ​កៈ


 [៦៤៩] ហីនធម៌ (ធម៌​ដ៏​ថោកទាប) ជាស​រណៈ អាស្រ័យ​នូវ​ហីនធម៌​ជាស​រណៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៦៥០] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១។
ក្នុង​បច្ច័យ​ទាំងអស់ ក្នុង​សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី មានតែ​វារៈ១។
[៦៥១] មជ្ឈិម​ធម៌ (ធម៌​ជា​កណ្តាល) ជា​អរណៈ អាស្រ័យ​នូវ​មជ្ឈិម​ធម៌​ជា​អរណៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ១៦៧ | បន្ទាប់
ID: 637831846619467234
ទៅកាន់ទំព័រ៖