ព្រះត្រៃបិដក ភាគ ១០៦

អតី​តា​រម្ម​ណធម៌ ជា​អរណៈ អាស្រ័យ​នូវ​អតី​តា​រម្ម​ណធម៌​ជា​អរណៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៦៧៣] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ២។
ក្នុង​បច្ច័យ​ទាំងអស់ ក្នុង​សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី សឹង​មាន​សេចក្តី​ពិស្តារ។
 [៦៧៤] អនាគ​តា​រម្ម​ណធម៌ ជាស​រណៈ អាស្រ័យ​នូវ​អនាគ​តា​រម្ម​ណធម៌ ជាស​រណៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ អនាគ​តា​រម្ម​ណធម៌ ជា​អរណៈ អាស្រ័យ​នូវ​អនាគ​តា​រម្ម​ណធម៌ ជា​អរណៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៦៧៥] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ២។
ក្នុង​បច្ច័យ​ទាំងអស់ ក្នុង​សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី សឹង​មាន​សេចក្តី​ពិស្តារ។
 [៦៧៦] បច្ចុប្បន្នា​រម្ម​ណធម៌ ជាស​រណៈ អាស្រ័យ​នូវ​បច្ចុប្បន្នា​រម្ម​ណធម៌ ជាស​រណៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ បច្ចុប្បន្នា​រម្ម​ណធម៌ ជា​អរណៈ អាស្រ័យ​នូវ​បច្ចុប្បន្នា​រម្ម​ណធម៌ ជា​អរណៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ១៧២ | បន្ទាប់
ID: 637831848734401651
ទៅកាន់ទំព័រ៖