ព្រះត្រៃបិដក ភាគ ១០៦

 [៦៨១] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ២។
ក្នុង​បច្ច័យ​ទាំងអស់ ក្នុង​សហជាត​វារៈ​ក្តី ក្នុង​បញ្ហា​វារៈ​ក្តី សឹង​មាន​សេចក្តី​ពិស្តារ។

ចប់ សរណ​ទុក​អជ្ឈត្ត​ត្តិ​កៈ។


សរណ​ទុក​អជ្ឈ​ត្តា​រម្ម​ណត្តិ​កៈ


 [៦៨២] អជ្ឈ​ត្តា​រម្ម​ណធម៌​ជាស​រណៈ អាស្រ័យ​នូវ​អជ្ឈ​ត្តា​រម្ម​ណធម៌​ជាស​រណៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ អជ្ឈ​ត្តា​រម្ម​ណធម៌​ជា​អរណៈ អាស្រ័យ​នូវ​អជ្ឈ​ត្តា​រម្ម​ណធម៌​ជា​អរណៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៦៨៣] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ២។
ក្នុង​បច្ច័យ​ទាំងអស់ ក្នុង​សហជាត​វារៈ​ក្តី ក្នុង​បញ្ហា​វារៈ​ក្តី សឹង​មាន​សេចក្តី​ពិស្តារ។
 [៦៨៤] ពហិ​ទ្ធា​រម្ម​ណធម៌​ជាស​រណៈ អា​ស្រ័យ​នូវ​ពហិ​ទ្ធា​រម្ម​ណធម៌​ជាស​រណៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ ពហិ​ទ្ធា​រម្ម​ណធម៌​ជា​អរណៈ អា​ស្រ័យ​នូវ​ពហិ​ទ្ធា​រម្ម​ណធម៌ ជា​អរណៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ១៧៤ | បន្ទាប់
ID: 637831849474862640
ទៅកាន់ទំព័រ៖