ព្រះត្រៃបិដក ភាគ ១០៦
[៦៨៥] ក្នុងហេតុប្បច្ច័យ មានវារៈ២ ក្នុងអារម្មណប្បច្ច័យ មានវារៈ២ ក្នុងអវិគតប្បច្ច័យ មានវារៈ២។
ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី ក្នុងបញ្ហាវារៈក្តី សឹងមានសេចក្តីពិស្តារ។
ចប់ សរណទុកអជ្ឈត្តារម្មណត្តិកៈ។
សរណទុកសនិទស្សនត្តិកៈ
[៦៨៦] អនិទស្សនសប្បដិឃធម៌ ជាអរណៈ អាស្រ័យនូវអនិទស្សនសប្បដិឃធម៌ ជាអរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៦៨៧] ក្នុងហេតុប្បច្ច័យ មានវារៈ១ ក្នុងអធិបតិប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ១។
ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី បញ្ហាវារៈក្តី មានតែវារៈ១។
[៦៨៨] អនិទស្សនអប្បដិឃធម៌ជាសរណៈ អាស្រ័យនូវអនិទស្សនអប្បដិឃធម៌ជាសរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ អនិទស្សនអប្បដិឃធម៌ជាអរណៈ អាស្រ័យនូវអនិទស្សនអប្បដិឃធម៌ ជាអរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ អនិទស្សនអប្បដិឃធម៌ជាអរណៈ អាស្រ័យនូវអនិទស្សនអប្បដិឃធម៌ជាសរណៈផង នូវអនិទស្សនអប្បដិឃធម៌ជាអរណៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
ID: 637831849896851951
ទៅកាន់ទំព័រ៖