ព្រះត្រៃបិដក ភាគ ១០៦

អនុលោម​ត្តិ​កទុក​ប្ប​ដ្ឋាន
កុសល​ត្តិ​កហេតុ​ទុ​កៈ


 [៦៩៥] ហេតុ​ធម៌​ជាកុសល អាស្រ័យ​នូវ​ហេតុ​ធម៌​ជាកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ ហេតុ​ធម៌​ជាអកុសល អាស្រ័យ​នូវ​ហេតុ​ធម៌​ជាអកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ ហេតុ​ធម៌​ជា​អព្យាក្រឹត អាស្រ័យ​នូវ​ហេតុ​ធម៌​ជា​អព្យាក្រឹត ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៦៩៦] ហេតុ​ធម៌​ជាកុសល អាស្រ័យ​នូវ​ហេតុ​ធម៌​ជាកុសល ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ។ ហេតុ​ធម៌​ជាអកុសល អាស្រ័យ​នូវ​ហេតុ​ធម៌​ជាអកុសល ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ។ ហេតុ​ធម៌​ជា​អព្យាក្រឹត អាស្រ័យ​នូវ​ហេតុ​ធម៌​ជា​អព្យាក្រឹត ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ។[៦៩៧] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អនន្តរ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​សម​នន្ត​រប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​សហជាត​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អញ្ញមញ្ញ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​និស្សយ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​ឧបនិស្សយ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​បុរេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អា​សេវន​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​កម្ម​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​វិបាក​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អាហារ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៣។
ថយ | ទំព័រទី ១៧៧ | បន្ទាប់
ID: 637831850657208517
ទៅកាន់ទំព័រ៖