ព្រះត្រៃបិដក ភាគ ១០៦
ក្នុងឥន្រ្ទិយប្បច្ច័យ មានវារៈ៧ ក្នុងឈានប្បច្ច័យ មានវារៈ៧ ក្នុងមគ្គប្បច្ច័យ មានវារៈ៧ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ៥ ក្នុងអត្ថិប្បច្ច័យ មានវារៈ១៣ ក្នុងនត្ថិប្បច្ច័យ មានវារៈ៧ ក្នុងវិគតប្បច្ច័យ មានវារៈ៧ ក្នុងអវិគតប្បច្ច័យ មានវារៈ១៣។
[៧២៧] ក្នុងនហេតុប្បច្ច័យ មានវារៈ១៥ ក្នុងនអារម្មណប្បច្ច័យ មានវារៈ១៥។
[៧២៨] ក្នុងនហេតុប្បច្ច័យ មានវារៈ៩ ព្រោះអារម្មណប្បច្ច័យ។
[៧២៩] ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ព្រោះនហេតុប្បច្ច័យ។
បញ្ហាវារៈក្នុងកុសលត្តិកៈយ៉ាងណា បណ្ឌិតគប្បីឲ្យពិស្តារ យ៉ាងនោះផងចុះ។
ចប់ កុសលត្តិកហេតុទុកៈ។
វេទនាត្តិកហេតុទុកៈ
[៧៣០] ហេតុធម៌ប្រកបដោយសុខវេទនា អាស្រ័យនូវហេតុធម៌ ប្រកបដោយសុខវេទនា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ ហេតុធម៌ប្រកបដោយទុក្ខវេទនា អាស្រ័យនូវហេតុធម៌ ប្រកបដោយទុក្ខវេទនា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ ហេតុធម៌ប្រកបដោយអទុក្ខមសុខវេទនា អាស្រ័យនូវហេតុធម៌ ប្រកបដោយអទុក្ខមសុខវេទនា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
ID: 637831854076655939
ទៅកាន់ទំព័រ៖