ព្រះត្រៃបិដក ភាគ ១០៦
ក្នុងមគ្គប្បច្ច័យ មានវារៈ៣ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងអត្ថិប្បច្ច័យ មានវារៈ៣ ក្នុងនត្ថិប្បច្ច័យ មានវារៈ៧ ក្នុងវិគតប្បច្ច័យ មានវារៈ៧ ក្នុងអវិគតប្បច្ច័យ មានវារៈ៣។
[៧៤៩] ក្នុងនហេតុប្បច្ច័យ មានវារៈ៩ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៩។
[៧៥០] ក្នុងនហេតុប្បច្ច័យ មានវារៈ៩ ព្រោះអារម្មណប្បច្ច័យ។
[៧៥១] ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ព្រោះនហេតុប្បច្ច័យ។
បញ្ហាវារៈក្នុងកុសលត្តិកៈ យ៉ាងណា បណ្ឌិតគប្បីឲ្យពិស្តារយ៉ាងនោះ។
ចប់ វេទនាត្តិកហេតុទុកៈ។
វិបាកត្តិកហេតុទុកៈ
[៧៥២] ហេតុធម៌ជាវិបាក អាស្រ័យនូវហេតុធម៌ជាវិបាក ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ ហេតុធម៌ជាធម៌ មានវិបាកជាប្រក្រតី អាស្រ័យនូវហេតុធម៌ជាធម៌ មានវិបាកជាប្រក្រតី ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ ហេតុធម៌ជាធម៌មិនមែនជាវិបាក និងមិនមែនជាធម៌ មានវិបាកជាប្រក្រតី អាស្រ័យនូវហេតុធម៌ជាធម៌មិនមែនជាវិបាក និងមិនមែនជាធម៌ មានវិបាកជាប្រក្រតី ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៧៥៣] ក្នុងហេតុបច្ច័យ មានវារៈ៣ ក្នុងអារម្មណប្បច្ច័យ មានវារៈ៣ ក្នុងអាសេវនប្បច្ច័យ មានវារៈ២ ក្នុងកម្មប្បច្ច័យ មានវារៈ៣ ក្នុងវិបាកប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ៣។
ID: 637831856363432235
ទៅកាន់ទំព័រ៖