ព្រះត្រៃបិដក ភាគ ១០៦

 [៨៦] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៥។
(គន្ថ​និយ​ទុក​កុសល​ត្តិ​កៈ​នេះ) ដូចគ្នានឹង​លោកិយ​លោកុត្តរ​គមនៈ​ដែរ សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​ផង​ចុះ។

ចប់ គន្ថ​និយ​ទុក​កុសល​ត្តិ​កៈ។


គន្ថ​សម្បយុត្ត​ទុក​កុសល​ត្តិ​កៈ
បដិ​ច្ច​វារៈ


 [៨៧] កុសលធម៌​ប្រាសចាក​គន្ថៈ អាស្រ័យ​នូវ​កុសលធម៌​ប្រាសចាក​គន្ថៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៨៨] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១។
ក្នុង​បច្ច័យ​ទាំងអស់ ក្នុង​សហជាត​វារៈ​ក្តី ក្នុង​បញ្ហា​វារៈ​ក្តី មាន​វារៈ​តែ១។

បដិ​ច្ច​វារៈ


 [៨៩] អកុសលធម៌​ប្រកបដោយ​គន្ថៈ អាស្រ័យ​នូវ​អកុសលធម៌​ប្រកបដោយ​គន្ថៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [៩០] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៦។
ថយ | ទំព័រទី ២០ | បន្ទាប់
ID: 637831548459880757
ទៅកាន់ទំព័រ៖