ព្រះត្រៃបិដក ភាគ ១០៦

ក្នុង​អនន្តរ​ប្ប​ច្ច័​យ មាន​វារៈ៧ ក្នុង​សម​នន្ត​រប្ប​ច្ច័​យ មាន​វារៈ៧ ក្នុង​សហជាត​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អញ្ញមញ្ញ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​និស្សយ​ប្ប​ច្ច័​យ មាន​វារៈ១៣ ក្នុង​ឧបនិស្សយ​ប្ប​ច្ច័​យ មាន​វារៈ៨ ក្នុង​អា​សេវន​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​កម្ម​ប្ប​ច្ច័​យ មាន​វារៈ៧ ក្នុង​វិបាក​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​អាហារ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១៣។
 [៨១៣] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ១៤ ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ១៤។
 [៨១៤] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ៦ ព្រោះ​អារម្មណ​ប្ប​ច្ច័​យ។
 [៨១៥] ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៦ ព្រោះ​នហេតុ​ប្ប​ច្ច័​យ។
ឯបញ្ហា​វារៈ​ក្នុង​កុសល​ត្តិ​កៈ យ៉ាងណា បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ យ៉ាងនោះ​ចុះ។

ចប់ សង្កិ​លិ​ដ្ឋ​ត្តិ​កហេតុ​ទុ​កៈ។


វិតក្ក​ត្តិ​កហេតុ​ទុ​កៈ


 [៨១៦] ហេតុ​ធម៌​ប្រកបដោយ​វិតក្កៈ និង​ប្រកបដោយ​វិចារៈ អាស្រ័យ​នូវ​ហេតុ​ធម៌​ប្រកបដោយ​វិតក្កៈ និង​ប្រកបដោយ​វិចារៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ ហេតុ​ធម៌​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ អាស្រ័យ​នូវ​ហេតុ​ធម៌ មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ ទើប​កើតឡើង
ថយ | ទំព័រទី ២២២ | បន្ទាប់
ID: 637832031075832737
ទៅកាន់ទំព័រ៖