ព្រះត្រៃបិដក ភាគ ១០៦
អនុលោមក្តី បច្ចនីយៈក្តី អនុលោមប្បច្ចនីយៈក្តី បច្ចនីយានុលោមក្តី នៃបញ្ហាវារៈក្នុងកុសលត្តិកៈ ដែលលោករាប់ហើយ យ៉ាងណា (បទនេះ) បណ្ឌិតគប្បីរាប់យ៉ាងនោះដែរ។
បដិច្ចវារៈ
[១០៦] អព្យាកតធម៌ ជាប្រយោជន៍ដល់គន្ថៈផង មិនមែនជាគន្ថៈផង អាស្រ័យនូវអព្យាកតធម៌ ជាប្រយោជន៍ដល់គន្ថៈផង មិនមែនជាគន្ថៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១០៧] ក្នុងហេតុប្បច្ច័យ មានវារៈ១ ក្នុងអារម្មណប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ១។
ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី បញ្ហាវារៈក្តី មានវារៈតែ១។
ចប់ គន្ថគន្ថនិយទុកកុសលត្តិកៈ។
គន្ថគន្ថសម្បយុត្តទុកកុសលត្តិកៈ
បដិច្ចវារៈ
[១០៨] អកុសលធម៌ជាគន្ថៈផង ប្រកបដោយគន្ថៈផង អាស្រ័យនូវអកុសលធម៌ជាគន្ថៈផង ប្រកបដោយគន្ថៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១០៩] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
ID: 637831550279563816
ទៅកាន់ទំព័រ៖