ព្រះត្រៃបិដក ភាគ ១០៦
បញ្ហាវារៈក្នុងកុសលត្តិកៈ យ៉ាងណា (បីតិត្តិកហេតុទុកៈ) បណ្ឌិតគប្បីឲ្យពិស្តារយ៉ាងនោះចុះ។
ចប់ បីតិត្តិកហេតុទុកៈ។
ទស្សនត្តិកហេតុទុកៈ
[៨៦៤] ហេតុធម៌ដែលត្រូវលះដោយទស្សនៈ អាស្រ័យនូវហេតុធម៌ ដែលត្រូវលះដោយទស្សនៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ ហេតុធម៌ ដែលត្រូវលះដោយភាវនា អាស្រ័យនូវហេតុធម៌ ដែលត្រូវលះដោយភាវនា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ ហេតុធម៌ ដែលមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា អាស្រ័យនូវហេតុធម៌ ដែលមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៨៦៥] ក្នុងហេតុប្បច្ច័យ មានវារៈ៣ ក្នុងបច្ច័យទាំងពួង សុទ្ធតែមានវារៈ៣ ក្នុងវិបាកប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ៣។
[៨៦៦] ក្នុងនអធិបតិប្បច្ច័យ មានវារៈ៣ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៣។
សហជាតវារៈក្តី សម្បយុត្តវារៈក្តី បណ្ឌិតគប្បីឲ្យពិស្តារចុះ។
[៨៦៧] ហេតុធម៌ ដែលត្រូវលះដោយទស្សនៈ ជាបច្ច័យនៃហេតុធម៌ ដែលត្រូវលះដោយទស្សនៈ ដោយហេតុប្បច្ច័យ មានវារៈ៣។
ID: 637832037581867693
ទៅកាន់ទំព័រ៖