ព្រះត្រៃបិដក ភាគ ១០៦

 [៨៨៥] ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៨ ព្រោះ​នហេតុ​ប្ប​ច្ច័​យ។
បញ្ហា​វារៈ​ក្នុង​កុសល​ត្តិ​កៈ យ៉ាងណា (ទស្សន​ត្តិ​កហេតុ​ទុ​កៈ) បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​យ៉ាងនោះ​ចុះ។

ចប់ ទស្សន​ត្តិ​កហេតុ​ទុ​កៈ។


ទស្សនេ​នប​ហា​តព្វ​ហេតុ​កត្តិក​ហេតុ​ទុ​កៈ


 [៨៨៦] ហេតុ​ធម៌​មានហេតុ​ដែល​ត្រូវ​លះ​ដោយ​ទស្សនៈ អាស្រ័យ​នូវ​ហេតុ​ធម៌ មានហេតុ​ដែល​ត្រូវ​លះ​ដោយ​ទស្សនៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ ហេតុ​ធម៌ មានហេតុ​ដែល​ត្រូវ​លះ​ដោយ​ភាវនា អាស្រ័យ​នូវ​ហេតុ​ធម៌ មានហេតុ​ដែល​ត្រូវ​លះ​ដោយ​ភាវនា ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ ហេតុ​ធម៌​មានហេតុ​ដែល​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ មិន​ត្រូវ​លះ​ដោយ​ភាវនា អាស្រ័យ​នូវ​ហេតុ​ធម៌ មានហេតុ​ដែល​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ មិន​ត្រូវ​លះ​ដោយ​ភាវនា ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៨៨៧] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៣។
 [៨៨៨] ក្នុង​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នបុ​រេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នវិ​ប្ប​យុត្ត​ប្ប​ច្ច័​យ មាន​វារៈ៣។
សហជាត​វារៈ​ក្តី សម្បយុត្ត​វារៈ​ក្តី បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​ដូច​បដិ​ច្ច​វារៈ​ដែរ។
ថយ | ទំព័រទី ២៥២ | បន្ទាប់
ID: 637832039456778966
ទៅកាន់ទំព័រ៖