ព្រះត្រៃបិដក ភាគ ១០៦
គន្ថវិប្បយុត្តគន្ថនិយទុកកុសលត្តិកៈ
បដិច្ចវារៈ
[១១៦] កុសលធម៌ដែលប្រាសចាកគន្ថៈ និងជាប្រយោជន៍ដល់គន្ថៈ អាស្រ័យនូវកុសលធម៌ដែលប្រាសចាកគន្ថៈ និងជាប្រយោជន៍ដល់គន្ថៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ អកុសលធម៌ ដែលប្រាសចាកគន្ថៈ និងមិនជាប្រយោជន៍ដល់គន្ថៈ អាស្រ័យនូវកុសលធម៌ ដែលប្រាសចាកគន្ថៈ និងមិនជាប្រយោជន៍ដល់គន្ថៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១១៧] ក្នុងហេតុប្បច្ច័យ មានវារៈ២ ក្នុងអារម្មណប្បច្ច័យ មានវារៈ៤ ក្នុងអវិគតប្បច្ច័យ មានវារៈ២។
សហជាតវារៈក្តី។បេ។ បញ្ហាវារៈក្តី បណ្ឌិតគប្បីឲ្យពិស្តារ គ្រប់បទទាំងអស់ផងចុះ។
បដិច្ចវារៈ
[១១៨] អកុសលធម៌ ដែលប្រាសចាកគន្ថៈ និងជាប្រយោជន៍ដល់គន្ថៈ អាស្រ័យនូវអកុសលធម៌ ដែលប្រាសចាកគន្ថៈ និងជាប្រយោជន៍ដល់គន្ថៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១១៩] ក្នុងហេតុប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ១។
ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី បញ្ហាវារៈក្តី មានវារៈតែ១។
ID: 637831551132359081
ទៅកាន់ទំព័រ៖