ព្រះត្រៃបិដក ភាគ ១០៦

បដិ​ច្ច​វារៈ


 [១១] នោ​សញ្ញោជន​អព្យាកតធម៌ អា​ស្រ័យ​នូវ​នោ​សញ្ញោជន​អព្យាកតធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
[១២] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១។
ក្នុង​សហជាត​វារៈ​ក្តី ក្នុង​បញ្ហា​វារៈ​ក្តី ក្នុង​បច្ច័យ​ទាំងអស់ មាន​វារៈ​តែ១។

ចប់ សញ្ញោជន​ទុក​កុសល​ត្តិ​កៈ។


សញ្ញោ​ជនិយ​ទុក​កុសល​ត្តិ​កៈ
បដិ​ច្ច​វារៈ


[១៣] សញ្ញោ​ជនិ​យកុ​សល​ធម៌ (កុសលធម៌​ជា​ប្រយោជន៍​ដល់​សញ្ញោជនៈ) អាស្រ័យ​នូវ​សញ្ញោ​ជនិ​យកុ​សល​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ អសញ្ញោ​ជនិ​យកុ​សល​ធម៌ អាស្រ័យ​នូវ​អសញ្ញោ​ជនិ​យកុ​សល​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [១៤] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ២។
ដំណើរ​នៃ​លោកិយ​លោកុត្តរ​ទុ​កៈ ក្នុង​ចូ​ឡន្តរ​ទុ​កៈ​យ៉ាងណា សញ្ញោ​ជនិយ​ទុក​កុសល​ត្តិ​កៈ​នេះ បណ្ឌិត​គប្បី​ដឹង​យ៉ាងនោះ​ដែរ។ សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី បណ្ឌិត​គប្បី​ឲ្យ​ពិ​ស្តា​ផង​ចុះ។
ថយ | ទំព័រទី ៣ | បន្ទាប់
ID: 637831541688848254
ទៅកាន់ទំព័រ៖